Highslide JS




ថ្ងៃទី 13-02-2012 ម៉ោង 16:06:16 ​ ខេត្តបន្ទាយមានជ័យ​៖​ សាលា​ឯកជន​ចំណេះ​ទូទៅ​អន្តរជាតិ​សែ​ថ៍​ដែល​ មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​​ផ្លូវជាតិ​លេខ​៥​ខាងជើង​រង្វង់​មូល​ស្រី​គ្រប់ ​ល័ក្ខណ៍​ប្រហែល​២០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​​​ ខេត្តបន្ទាយមាន​ជ័យ​ បាន​ប្រមូល​លុយ​អាណាព្យាបាល​សិស្ស​រួច​ហើយ​ បិទទ្វារ​វិច​បង្វិច​ដាក់​មេ​ ប្រ៉ុ​ច​ និង​មិន​បើក​ប្រាក់ខែ​បុគ្គលិក​ ដោយ​ បន្សល់​ទុក​តែ​ រថយន្ត​ខូច​ដឹក​សិស្ស​យ៉ាង​កញ្ចាស់​១​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​តួច​។​ អាណាព្យាបាល​សិស្ស​ រួម​ទាំង​បុគ្គលិក​គ្រូបង្រៀន​ កំពុង​តែ​ពិ​ចារ​ ណា​ដល់​ការ​ ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​ អ្នកគ្រប់គ្រង​សាលា​ ដើម្បី​ទាមទារ​យក​លុយ​ ថ្លៃ​ពល​ កម្ម​ និង​លុយ​ដែល​បាន​បង់​ទៅ​ឲ្យ​សាលា​មក​វិញ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល​ សិស្ស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ថា​ គាត់​មានកូន​២​នាក់​រៀន​នៅ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សែ​ថ៍​ដោយ​បង់លុយ​អស់ ​៧០០​ដុល្លារ​ ។​ ចំណែក​អាណាព្យាបាល​មួយ​ចំនួន​ទៀត​បង់លុយ​២៥០​ដុល្លារ​ បង់​ទៅ​តាម​កំរិត​ថ្នាក់​ហើយ​ការ​បង់លុយ​នោះ​បង់​ជា​ប្រចាំឆ្នាំ​។​
បើ​តាម​ប្រភព​ព័ត៌មាន​ពី​ សិស្សានុសិស្ស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឲ្យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ខែកុម្ភៈ​ ឆ្នាំ​២០១២​ថា​ ជាង​២​ស​ប្តា​ហ៍​ទៅ​ហើយ​ ដែល​ពួក​គេ​បាន​មក​រៀន​ ដោយ​ មិន​មាន​គ្រូបង្រៀន​ និង​មក​ដល់​សាលា​មាន​ភាព​ស្ងាត់ជ្រងុំ​ មិនដឹង​ថា​ អ្នកធ្វើការ​ក្នុង​សាលា​ទៅ​ណា​នោះ​ទេ​ ហើយ​ពួក​គេ​តែងតែ​មក​សា​ លា​ជា​និច្ច​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​ថ​១៣​ ខែកុម្ភៈ​នេះ​ ឃើញ​សាលា​បាន​បិទទ្វារ​តែ​ម្តង​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល ​បុ​គ្ក​លិ​កបំ​រើ​ការងារ​នៅ​ក្នុង​សាលា​នេះ​ដែរ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ កូន​គាត់​បាន​ធ្វើការ​នៅ​ក្នុង​សាលា​ជិត​មួយ​ឆ្នាំ​ ទៅ​ហើយ​ ប៉ុន្តែ​រយៈពេល​៣​ខែ​ចុង​ក្រោយ​ សាលា​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​កូន​គាត់​នោះ​ទេ​ ដោយ​៣​ខែ​សរុប​ចំនួន​២៨០​ដុល្លារ​ ហើយ​បុគ្គលិក​ដទៃ​ទៀត​ក៏​អត់​បើក​ ដូច​គ្នា​នេះ​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ទោះបីជា​លោកគ្រូ​បង្រៀន​ក៏​សាលា​មិន​បើក​ ប្រាក់ខែ​ឲ្យ​ផង​ដែរ​។​ ដូច្នេះ​ទើប​គ្រួ​ភាគច្រើន​បាន​នាំ​គ្នា​មិន​មក​បង្រៀន​សិស្ស​។​ ប្រ​ ភព​ព័ត៌មាន​ដែល​បាន​បន្ត​ទៀត​ថា​ ទាំង​សិស្ស​រៀន​ថ្នាក់​ម​តេ​យ្យ​និង​ រហូត​រៀន​ដល់​ថ្នាក់​ទី​១២​មាន​ចំនួន​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​។​
​បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​អ្នក​ យក​ព័​ត៌​យើង​បន្ត​ថា​ ពួ​គគាត់​មិនដឹង​រឿង​ អី​ ទេ​ដោយ​គាត់​មិន​បាន​នៅផ្ទះ​ជាប់រវល់​ទៅ​ធ្វើ​ការងារ​តាម​ខេត្ត​លុះ​នៅ​ថ្ងៃ ​ស្រុក​ទី​ ១១​ ខែកុម្ភៈ​ គាត់​មក​ផ្ទះ​ស្រាប់តែ​ឃើញ​ផ្ទះ​ដែល​សាលា​ជួល​មាន​ភាព​ស្ងាត់ជ្រងុំ​ ហើយ​ខាង​សាលា​មិនដឹង​នាំ​គ្នា​ទៅ​ណា​អស់​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ​ មាន​ឪ​ ពុក​ម្តាយ​សិស្ស​មួយ​ចំនួន​បាន​មក​ប្រមូលផ្តុំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​។​ គាត់​បាន​បន្ត​ទៀត​ថា​ ខាង​សាលា​បាន​ធ្វើ​កុងត្រា​ជាមួយ​គាត់​ជា​ម្ចាស់ផ្ទះ​រយៈពេល​៥​ឆ្នាំ​ដោយ​ ក្នុង​១​ខែ​បង់ថ្លៃ​ផ្ទះ​៩០០​ដុល្លារ​ ប៉ុន្តែ​៩០០​ដុល្លារ​ នេះ​កន្លង​មក​សាលា​ប្រគល់​ប្រាក់​មិន​បាន​គ្រប់​ទេ​ ហើយ​រយៈពេល​២​ខែ​ចុង​ក្រោយ​សាលា​ជំពាក់​មិន​បាន​ឲ្យ​ប្រាក់​ផង​ដែរ​។​
​ម្ចាស់ផ្ទះ​បាន​បន្ថែម​ទៀត​ថា​ អ្នក​ដែល​ធ្វើ​កិច្ចសន្យា​កុងត្រា​ថ្លៃ​ផ្ទះ​មាន​ ឈ្មោះ​ ស៊ុន​ ភក្តី​ ដែល​គេ​ប្រាប់​ថា​ជាទី​ប្រឹក្សា​របស់​សម្តេច​ជា​ស៊ី​ម​ ហើយ​មាន​តួ​ នាទី​ជា​អ្នកគ្រប់គ្រង​ទូទៅ​ ប៉ុន្តែ​ឈ្មោះ​ស៊ុន​ ភក្តី​ មិន​បានឃើញ​មុខ​យូរហើយ​គឺ​ គ្រប់គ្រង​សាលា​មានឈ្មោះ​ស៊ុន​ សម្ផស្ស​ ជា​ចាត់ការ​ទូទៅ​ជំនួស​។​ សាលា​នេះ​ ទើបតែ​បើក​ ដំណើរការ​មិន​ទាន់​ដល់​១​ឆ្នាំ​ផង​។​
​អ្នកតំណាង​ទីផ្សារ​សាលា​ម្នាក់​សុំ​ មិ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​យើង​តាម​ទូរ​សព្ទ័​ថា​ សាលា​បិទទ្វារ​លោក​មិន​បានដឹង​ទេ​ ខណៈ​ដែល​លោក​ មក​ពី​ភ្នំពេញ​វិញ​ ស្រាប់តែ​ឃើញ​សាលា​បិទទ្វារ​។​ លោក​ មាន​បំណង​ប្តឹង​សាលា​ផង​ដែរ​ ដោយ​ជំពាក់​នៅ​ជំពាក់​លុយ​លោក​២.០០០​ដុល្លារ​និង​ជំ​ ពាក់​ ប្រាក់ខែ​លោក​ជិត​៧​ខែ​ហើយ​ ដោយ​ប្រាក់ខែ​លោក​ត្រូវ​បាន​១០០​ដុល្លារ​។​ សិស្ស​ រៀន​ក្នុង​សាលា​ សែ​ថ៍​មាន​ជិត​៣០០​នាក់់​។​ ដោយ​មាន​សិស្ស​ខ្លះ​បាន​បង់លុយ​រួច​ ហើយ​សិស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​បង់លុយ​។​ បង់លុយ​ទៅ​តាម​សាលា​promotion​ បង់​ចាប់ពី​២៥០​ដុល្លារ​រហូត​ដល់​៥០០​ដុល្លារ​។​ លោក​នឹង​ទៅ​ភ្នំពេញ​ដើម្បី​ទាមទារ​ យក​ប្រាក់ខែ​និង​លុយ​ជំពាក់​លោក​។​
លោក​ ឈើ​យ​ ចាន់​ណា​ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ យើង​តាម​ទូរ​សព្ទ័​ទៀត​ថា​ ករណី​នេះ​ក្រុមការងារ​ ចម្រុះ​បាន​ចុះ​ទៅ​ធ្វើ​ការងារ​នេះ​ហើយ​ក្រុម​ងារ​ចម្រុះ​នឹង​ស្រាវជ្រាវ​ថា ​តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​រៀន​នៅ​ទីនោះ​។​ ខាង​មន្ទីរ​និង​ពិនិត្យ​មើល​ចាត់ចែង​សិស្ស​ទាំងនោះ​ទៅ​រៀន​តាម​សាលា​នៅ​ជិត​ ផ្ទះ​ ពួក​គេ​ផង​ដែរ​បន្ទាប់​មក​លោក​បិទ​ទូរស័ព្ទ​ប្រាប់​ថា​រវល់​ណាស់​។​
ករណី​នេះ​ អាណាព្យាបាល​សិស្ស​មានការ​រិះគន់​ធ្ងន់ៗ​ទៅ​ដល់​អាជ្ញាធរ​ និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​ ហេតុ​អី​បាន​បណ្តែតបណ្តោយ​ឲ្យ​សាលា​ឯកជន​បើក​ ហើយ​បែរ​បោកប្រាស់​លុយកាក់​បិទទ្វារ​រត់​បាត់​ដោយ​មក​ធ្វើ​នំ​អត់​ម្ស៉ៅ​ដូ​ ច្នះ​។​គួរ​បញ្ជាក់​ថា​សាលា​ឯកជន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​រីក​ ដុះដាល​ដូច​ផ្សិត​ក្នុង​នោះ​មាន​សាលា​មួយ​ចំនួន​បាន​បិទទ្វារ​ប្រមូល​លុយ​ រត់​បាត់​ដូច​ជា​សាលា​ អន្តរជាតិ​អ៊ី​ល​តុ​ន​ជាដើម​ហើយ​មក​ដល់​ថ្ងៃនេះ​អ្នក​រង​គ្រោះ​មិន​ទាន់​បាន ​សំណង​ នោះ​មក​វិញ​ផង​ ដោយ​អ្នក​រង​គ្រោះ​មាន​តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​
​ពួក​គាត់​សុំ​ណូ​ម​ពរ​ដល់​អាជ្ញាធរ​ និង​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ​សុំ​ពិនិត្យ​ឡើង​វិញ​នូវ​សាលា​ឯកជន​ទាំងឡាយ​ដែល​បើក​ក្នុង ​ខេត្តបន្ទាយមានជ័យ​ ក្រែង​កើត​មានរឿង​ដដែល​ដូច​សាលា​ខាងលើ​នេះ​ទៀត​​៕

Highslide JS Highslide JS

0 comments

Post a Comment

Powered by Blogger.

Followers

Video Post