Highslide JS



ដោយ​ ៖ រ៉ានីត
ថ្ងៃទី 02-02-2012 ម៉ោង 07:04:48 ​ ខេត្ដស្វាយរៀង​ ៖​ សាលា​ចំណេះ​ទូទៅ​អន្ដរជាតិ​សេត​ថ៍​បិទទ្វារ​ដោយ​អាថ៌​ ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ដល់​សិស្សានុសិស្ស​ និង​មាតាបិតា​សិស្ស​ យ៉ាង​ខ្លាំង​ ខណៈ​ដែល​អ្នកយាម​ទ្វារ​បាន​ និយាយ​ថា​ នាយក​ នាយករង​ទៅ​ភ្នំពេញ​ អស់ហើយ​ពួក​គេ​មិនដឹង​មូលហេតុ​អ្វី​ នោះ​ទេ​ ។​
​ករណី​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៧​ព្រឹក​ នៅផ្ទះ​លេខ​ ១១​ ផ្លូវ​លេខ​២០៩​ ក្នុងភូមិ​ស្រះ​វង្ស​ សង្កាត់​ក្រុង​ស្វាយ​រៀង​ ដោយសារ​មាន​ មាតាបិតា​ សិស្សានុសិស្ស​ កម្មករ​ បុគ្គលិក​ និង​អ្នក​បើករថយន្ដ​ដឹក​សិស្ស​ ៥០​នាក់​ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ពីមុខ​ សាលា​ចំណេះ​ទូទៅ​អន្ដរជាតិ​សេត​ថ៍​ ទាមទារ​ឱ្យ​នាយក​សាលា​ចេញ​មក​ដោះ​ ស្រាយ​ និង​បញ្ជូន​ឈ្មោះ​ឱ្យ​សិស្សានុសិស្ស​ បាន​ចូល​ប្រឡង​ឆមាស​នៅ​សាលា​រដ្ឋ​ ស្របច្បាប់​ និង​បាន​រៀន​បន្ដ​ទៀត​ ប៉ុន្ដែ​ ខណៈនោះ​ស្រាប់តែ​អ្នកយាម​ប្រាប់​ថា​ នាយក​ នាយករង​គាត់​មិន​នៅទេ​សាលា​ ត្រូវ​បិទទ្វារ​មួយ​រយៈ​សិន​ ដោយ​មិនដឹង​ មូលហេតុ​ ។​
​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​បុគ្គលិក​ សាលា​សេត​ថ៍​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ បានឱ្យ​ដឹង​ថា​ ក្នុង​ក្រុង​ស្វាយ​រៀង​មាន​ទី​ តាំង​សាខា​២​កន្លែង​ទី​១.​នៅ​ភូមិ​ស្រះ​វង្ស​ ទី​២.​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ក្រុង​ស្វាយ​ រៀង​ ដែល​សាខា​ទាំង​២​កន្លែង​នេះ​ ត្រូវ​បិទ​ ទ្វារ​ទាំងអស់​ ។​ សាលា​សេត​ថ៍​នេះ​មាន​ បង្រៀន​ថ្នាក់​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ ម​ត្ដេ​យ្យ​ រហូត​ដល់​ថ្នាក់​ទី​១២​ ក្នុង​នោះ​ក៏​ មាន​ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ពី​ម​ត្ដេ​យ្យ​ ដល់​ថ្នាក់​ទី​១២​ដែរ​ ដែល​សរុប​សិស្ស​មាន​ ប្រមាណ​៥០០​នាក់​ ។​ ប្រភព​ដដែល​បាន​ បន្ដ​ទៀត​ថា​ តម្លៃ​សិក្សា​ក្នុង​សិស្ស​ម្នាក់​១​ ឆ្នាំ​តម្លៃ​២៥០​ ទៅ​៣០០​ដុល្លារ​តាម​ការ​ ចុះ​ឈ្មោះ​មុន​ក្រោយ​និង​ទៅ​តាម​មុខ​វិជ្ជា​។​ ចំណែក​បុគ្គលិក​លោកគ្រូ​ អ្នកគ្រូ​មាន​២០​ នាក់​ក៏​មិន​ទាន់​បើក​ប្រាក់ខែ​ចំនួន​៣​ខែ​មក​ ហើយ​ទើប​បណ្ដាល​ឱ្យ​គ្រូៗ​ឈប់​បង្រៀន​ សិស្ស​បែប​នេះ​ ។​
​លោក​ ម៉ា​ន់​ មី​ អាយុ​៣៥​ឆ្នាំ​ជា​បុ​គ្គ​ លិ​ក​ផ្នែក​បើកបរ​រថយន្ដ​របស់​សាលា​រស់​ នៅ​ក្នុងភូមិ​ព្រៃ​ញ៉​យ​ ឃុំ​ក្រោលគោ​ ស្រុក​ ស្វាយ​រៀង​បានឱ្យ​ដឹង​ថា​ រូប​គាត់​ត្រូវ​ នាយក​សាលា​សេត​ថ៍​ជួល​រថយន្ដ​៦​គ្រឿង​ សម្រាប់​ដឹង​សិស្ស​មក​សាលា​និង​ដឹក​  ត្រឡប់​ទៅ​ផ្ទះ​ ដោយ​ជួល​តម្លៃ​ក្នុង​១​គ្រឿង​  ២៥០​ដុល្លារ​ក្នុង​១​ខែ​ ហើយ​ក្នុង​រយៈពេល​ ៣​ខែ​នេះ​នៅ​មិន​ទាន់​បើក​ថ្លៃ​ឈ្នួល​គ្រប់​ នៅឡើយ​គឺ​បើក​ឱ្យ​តែ​ចំនួន​១៥០​ដុល្លារ​ ប៉ុណ្ណោះ​ ។​
​រីឯ​យុវ​សិស្ស​ម្នាក់​ឈ្មោះ​ ឈឹ​ម​ បូ​រិ​ន​ រៀន​ថ្នាក់​ទី​១១​ នៅ​សាលា​ចំណេះ​ទូទៅ​​អន្ដរជាតិ​សេត​ថ៍​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​នេះ​ គឺជា​ថ្ងៃ​ប្រឡង​ឆមាស​ទី​១​ ប៉ុន្ដែ​រូប​ខ្លួន​មក​ដល់​ឃើញ​សាលា​បិទទ្វារ​ តែ​ម្ដង​។​ រីឯ​សិស្ស​ថ្នាក់​ទី​៩​ និង​ទី​១២​បាន​ ទៅ​ចូលរួម​ប្រឡង​នៅ​វិទ្យាល័យ​ស្វាយ​ រៀង​ ព្រោះ​សិស្ស​ទាំង​អស់នេះ​គេ​មានផ្ទះ​ ជិត​សាលា​ និង​ដោយសារ​ពួក​គេ​បានដឹង​ រឿង​សាលា​បិទទ្វារ​តាំងពី​៣​ថ្ងៃមុន​មក​ ម្ល៉េះ​ ទើប​សុំ​ទៅ​ប្រឡង​ជាមួយ​សាលា​រដ្ឋ​ ។​
​មាតាបិតា​សិស្ស​បាន​អំពាវនាវ​ដល់​ មន្ទីរ​អប់រំ​ និង​ក្រសួង​អប់រំ​យុវជន​និង​ កីឡា​ ពិសេស​លោក​អភិបាលខេត្ដ​ មេត្ដា​ ជួយ​ អន្ដរាគមន៍​ឱ្យ​កូនៗ​ពួក​គាត់​បាន​ ប្រឡង​ឆមាស​ និង​ចូល​រៀន​សាលា​រដ្ឋ​ បន្ដ​ទៀត​ផង​ ។​ ដោយឡែក​ពួក​គាត់​សុំ​ឱ្យ​ គណៈ​គ្រប់គ្រង​សាលា​ចំណេះ​ទូទៅ​អន្ដរ​ ជាតិ​សេត​ថ៍​សង​ប្រាក់​មក​ដល់​ពួក​គាត់​ វិ​ិ​ញ​បើ​មិន​បង្រៀន​សិស្ស​តទៅ​ទៀត​ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោក​ប្រធាន ​ ការិយាល័យ​អប់រំ​ក្រុង​ស្វាយ​រៀង​បានឱ្យ​ដឹង​ ថា​ រូប​លោក​បាន​សម្របសម្រួល​ឱ្យ​សិ​ស្សា​ នុ​សិស្ស​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២​បាន​ចូល​ ប្រឡង​នៅ​វិទ្យាល័យ​ស្វាយ​រៀង​ចំនួន​២៤​ នាក់​ ស្រី​១២​នាក់​ ចំពោះ​សិស្ស​ទី​៧,៨,១១​ មិន​បាន​ចូល​ប្រឡង​ឆមាស​ ដោយ​រូប​ លោក​កំពុង​ស្រាវជ្រាវ​ស្រង់​ស្ថិតិ​រាយ​ រាយការណ៍​ជូន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្ដ​ ដើម្បី​សុំ​ឱ្យ​មាន​វគ្គ​ប្រឡង​មួយ​សម្រាប់​ ឱ្យ​សិស្សសាលា​ចំណេះ​ទូទៅ​ឯកជន​អន្ដរ​ ជាតិ​សេត​ថ៍​នេះ​ ពិសេស​សុំ​ឱ្យ​សិស្ស​ចាប់​ ពី​ម​ត្ដេ​យ្យរ​ហូត​ដល់​ថ្នាក់​ទី​១២​បាន​ចូល​ រៀន​នៅ​តាម​សាលា​រដ្ឋ​គ្រប់ៗ​គ្នា​ ។​ ចំពោះ​ លោក​ ហ៊ិ​ន​ ហាក់​ នាយករង​សាលា​អន្ដរ​ ជាតិ​សេត​ថ៌​ មិន​អាច​ទំនាក់ទំនង​បាន​ទេ​ នៅ​រសៀល​ម៉ោង​២​ម្សិលមិញ​ ៕

Highslide JS Highslide JS Highslide JS

0 comments

Post a Comment

Powered by Blogger.

Followers

Video Post